បទពាក្យ ១១
ដំណក់ទឹកតក់ៗស្រក់លើថ្មញឹកញយដង
គ្រាកន្លងគង់សឹករេចរិលជាក់ជាមិនខាន
ថ្វីត្បិតទឹកធ្លាក់លើទម្ងន់ស្រាលតែកុំស្មាន
ប្រែសណ្ឋានសិលាប្រេះបែកខូងរូងជ្រៅរាក់។
ការព្យាយាមអត់ធ្មត់យូរឆាប់គង់បានសម្រេច
ជោគជ័យស្រេចលទ្ធផលជាផ្លែផ្កាប្រាកដជាក់
ដូចថ្មដារងសឹកដោយសារទឹកតក់ៗធ្លាក់
សបញ្ជាក់ឱ្យយល់នូវហេតុផលយ៉ាងច្បាស់លាស់។
ចំណាំ ៖ ការចាប់ចុងចួន ៖ ១១ ឃ្លា ១ ចួន ៣ ឃ្លា ២ គ្រប់ល្បះ។
- ព្យាង្គ១១ ឃ្លា ២ ចួន ព្យាង្គ១១ ឃ្លា ៣
ចួន ព្យាង្គ៣ ឃ្លា ៤។
- ព្យាង្គ១១ ឃ្លា ៤ ចួន ព្យាង្គ១១ ឃ្លា ២ ចួន ព្យាង្គ១១ ឃ្លា ៣
- ព្យាង្គ១១ ឃ្លា ៤ ចួន ព្យាង្គ១១ ឃ្លា ២ ចួន ព្យាង្គ១១ ឃ្លា ៣
ចួន ព្យាង្គ៣ ឃ្លា ៤
ល្បះបន្ត។
សង្កត់សំឡេងនៅព្យាង្គៈ ៣-៥-៨។
No comments:
Post a Comment