Friday, March 2, 2012

បទ «នាគបរិព័ទ្ធ»

 


          ពេលថ្ងៃលិចរឭកស្រុកកំណើត
          ស្រុកកំណកកើតផ្តល់សុខទុក្ខ
          ផ្តល់សុខទាំងបងប្អូនជុំម៉ែពុក
          ជុំម៉ែពិតទំនុកសុខកន្លង។
                                           
          សុខកន្លែងសិក្សាចំណេះដឹង
          ចំណេះដែលចេះដឹងពេលនេះផង
          ពេលនេះផាត់មកនៅឆ្ងាយកន្លង
          ឆ្ងាយកន្លែងដើរផ្សងឯស្រុកគេ..
  

* ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទពាក្យ
៨ ធម្មតា។ បន្ថែមតែ ព្យាង្គ៦ ឃ្លាមុខ ផ្ទួន ព្យាង្គ១ ឃ្លាក្រោយ, ព្យាង្គ៧ 
ឃ្លាមុខ ផ្ទួនព្យាង្គ២ ឃ្លាក្រោយ, ព្យាង្គ៨ ឃ្លាមុខ រណ្តំ ព្យាង្គ៣ ឃ្លាក្រោយ។  


អរុណរះ បំភ្លឺ ដែនលោកា
ដែនលោកិយ ថ្លៃថ្លា ពេលព្រលឹម
ពេលព្រលប់ នៅតែ ស្រស់ញញឹម
ស្រស់ញញែម សង្ឃឹម កម្ពុជា។

កម្ពុជៈ សម្បូរ ច្រើនអនេគ
ច្រើនអនគ្ឃ ពន់ពេក ទ្រព្យធនធារ
ទ្រព្យធនធាន រ៉ែត្បូង សត្វម្រឹគា
សត្វម្រឹគី នូវនា ព្រៃព្រឹក្សា។

ព្រៃព្រឹក្សសត្វ បក្សី ហិចហើរឆ្វែល
ហិចហើរឆ្វាត់ ក្រវែល ច្រើនសព្វសារ
ច្រើនសព្វសល់ វប្បធម៌ មត៌កថ្លា

មត៌កថ្លៃ អស្ចារ្យ ប្រាង្គប្រាសាទ។

No comments:

Post a Comment