Thursday, March 1, 2012

បទ «អក្សរសង្វាស»


ដោយៈរត្ន័ន៍ សេនា


ចងក្រងតាក់តែងកំណាព្យកាព្យ
កែថែព្រោះសាបក្រែងខ្ចាត់ផាត់
ត្បិតចិត្តមិនចង់ឱ្យស្ងាត់បាត់
សាត់ផាត់សូន្យសោះអស់អាសា។

នាគ្រាកន្លងប្រឹងប្រែងស្ដែង
គ្នេររេតាក់តែងចំណារចារ
ខាបកាព្យក្បួនខ្នាតរក្សាការ
ថ្លែងចែងតម្រាឱ្យគង់វង្ស។

ជួយស្ទួយតម្កល់តម្កើងឡើង
បានថ្កានថ្កុំថ្កើងយូរលង់យង់
កើនច្រើនទៅមុខតពង្សវង្ស

ថេរចេយូរលង់កូនខ្មែរថែ។

ចំណាំៈ

របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាមបទពាក្យ 

៧ ធម្មតា។ បន្ថែមត្រង់ (១ ចួន ២, ៦ ចួន ៧) នៅគ្រប់ឃ្លាទាំងអស់។


 

No comments:

Post a Comment