Friday, March 2, 2012

បទ «ឆ័ត្របីជាន់»



អូននឹកបង មិនដូច បងនឹកអូន
យន់យប់សូន្យ រហូត សូន្យយប់យន់
គន់គយចាំ បងនៅ ចាំគយគន់
ស្នេហ៍មាសមន្ត មិនឃើញ មន្តមាសស្នេហ៍។

ភ្នកនឹកនា ដូចជា នានឹកភ្នក
ខែច្រើនមក បាត់អូន មកច្រើនខែ
ស្នេហ៍ប្រាសប្រួល ផ្លាស់ប្ដូ ប្រួលប្រាសស្នេហ៍
រេបែកបែរ ព្រាត់ស្នេហ៍ បែរបែករេ។

ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទ
​​​ពាក្យ ៨ បន្ថែមតែ ព្យាង្គ១ ផ្ទួន ព្យាង្គ៨,ព្យាង្គ២ ផ្ទួន ព្យាង្គ៧

ព្យាង្គ៣ ផ្ទួន ព្យាង្គ៦ នៅគ្រប់ឃ្លាទាំង អស់។

No comments:

Post a Comment