Thursday, May 14, 2015

រៀបចំបង្កើតថ្មី

រៀបចំបង្កើតថ្មី

រៀបចំបង្កើតថ្មី

រៀបចំបង្កើតថ្មី

បទ រលកយោលយាវ ទី២


បទ រលកយោលយាវ (រ័ត្នន៍ សេនា)
ឱដីស្រែក្បែរមាត់ស្រះច្បាស់ប្រាកដ
ធ្លាប់កំសត់អត់ឃ្លានស៊ីពីអតីត
ពេលនេះប្រែបែរឃ្លាតប្រាណខានជួបជិត
ខាននែបនិត្យគិតបុព្វេរេរឭក។

វាលថ្នាលស្រែម៉ែស្ទូងស្រូវឪភ្ជួររាស់
ស្នាមរនាស់រាស់អស់ស្មៅក្ដៅល្ងាចព្រឹក
ខ្យងក្ដាមត្រីខ្មីត្រេះត្រុះចុះក្នុងទឹក
អង្គុយភ្លឹកនឹកឃើញភ្លាមឈាមអ្នកស្រែ។


ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទពាក្យ ៩។
បន្ថែមតែ ព្យាង្គ ៣ ចួន ព្យាង្គ ៤, ព្យាង្គ ៣ រណ្តំ ព្យាង្គ ៦
ព្យាង្គ ៦ ចួន ៧ នៅគ្រប់ឃ្លាទាំងអស់។


Wednesday, May 13, 2015

បទពាក្យ ១២

មេកាព្យដូនតាខ្មែរ
ពាក្យ ១២

គ្រូអាគមចេះស្ដោះផ្លុំ អូមអាម ដេញខ្មោចបិសាច
ព្យាបាលគេខ្លាំងអង់អាច កាក់កប ជោគជ័យល្អណាស់
ដល់មានអាសន្ននៅក្នុង គ្រួសារ ខ្លួនបែរជាផ្ដាស
តាំងរត់ឆ្លេឆ្លាប្រែប្រាស​ ទៅរក គ្រូផ្សេងឱ្យជួយ។

ពាក្យចាស់ពោលថាកាំបិត មិនអាច ចិតដងខ្លួនឯង
កាប់កាត់ឲ្យគេមុតស្ដែង ពុំមាន ទើសទាក់អ្វីមួយ
ចំណែកឯដងឯងវិញ តោងតែ ពឹងរកជំនួយ
ផ្លែឯងមិនអាចនឹងជួយ អ្វីបាន បន្តិចសោះទេ។

ចួនកាលបញ្ហាណាមួយ ខ្លួនយើង ស្រាយពុំរួចស្រេច
ហេតុនេះគឺត្រូវចាំបាច់ សម្រេច ពឹងពររកគេ
ទោះបីថាខ្លួនជំនាញ រឿងហ្នឹង ក៏ពុំអាចទេ

នឹងគិតគូរការរិះរេ ឲ្យរួច រាល់នូវបញ្ហា។
...................
របៀបចាប់ចុងចួនៈ
ព្យាង្គ ១២ ឃ្លា ១ ចួន ព្យាង្គ៦ ឃ្លា ២ ចួន ព្យាង្គ១២ ឃ្លា ៣
ចួន ចួនព្យាង្គ៦ ឃ្លា៤ គ្រប់ល្បះទាំងអស់។ ព្យាង្គ១២ ឃ្លា៤
ល្បះលើ ចួន ព្យាង្គ ១២ ឃ្លា ទី២ ល្បះបន្ទាប់
របៀបសង្កត់សំឡេងៈ សង្កត់នៅព្យាង្គ ៦, ៨, ១០។
................
រ័ត្នន៍ សេនា