Saturday, January 11, 2014

បទ លោតរង្វះ

មេកាព្យ បែបបង្កើតថ្មី រ័ត្នន៍ សេនា
បទ លោតរង្វះ

ពេលព្រឹក ព្រឹកព្រាង ព្រាងរស្មី
ភ្លឺដែន ដែនដី ដីដូនតា
ដងភ្នំ ភ្នំព្រៃ ព្រៃព្រឹក្សា
ស្រស់ថ្លា ថ្លាថ្លៃ ថ្លៃអនេគ។

ទ្រព្យជាតិ ជាតិខ្មែរ ខ្មែរមធ្យ័ត
ខ្លាចបង់ បង់បាត់ បាត់បាក់បែក
កេរខ្មែរ ខ្មែរមួយ មួយចំណែក
ពុំចែក ចែកឲ្យ ឲ្យសាសន៍ណា។

នាមខ្មែរ ខ្មែរត្រូវ ត្រូវរួមគ្នា
ការពារ ពាររាំង រាំងរក្សា
ក្រែងវា វារចូល ចូលតវ៉ា

ប្រឹងស្រែក ស្រែកថា ថាផន់អញ។


របៀបចាប់ចុងចួនៈ គោរពតាមបទពាក្យ ៧ បន្ថែមនៅត្រង់៖
- ២ ផ្ទួន ៣, ៤ ផ្ទួន ៥ គ្រប់ឃ្លាទាំងអស់។





(ដំបូងមេកាព្យនេះមានឈ្មោះថា «ច្រវាក់ផែ» ក្រោយមក ក៏ធ្វើការកែប្រែ
ដាក់ថា « លោតរង្វះ»)


រៀបចំបង្កើត